Quartz Ineo Xtra EC6 0W-20 គឺជាប្រេងម៉ាស៊ីនសំយោគកម្រិតខ្ពស់ដែលមានមុខងារឈានមុខគេ ដែលត្រូវបានរចនាឡើងសម្រាប់រថយន្តជំនាន់ថ្មីបំផុត។
បច្ចេកវិទ្យាទំនើបរបស់វាកាត់បន្ថយការកកិតជាអប្បបរមា រួមចំណែកដល់ដំណើរការសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងល្អឥតខ្ចោះ។
Quartz Ineo Xtra EC6 0W-20 បំពេញតាមស្តង់ដារ ACEA C6 ចុងក្រោយបង្អស់ និងស្តង់ដារAPI SP (RC) ដែលផ្តល់ការការពារប្រឆាំងនឹងចំហេះមិនបានព្រាងទុក (LSPI) ដែលជាបាតុភូតតាមវិធីមួយចំនួនស្រដៀងទៅនឹងការគោះទង្គិចដែលអាចធ្វើឱ្យខូចម៉ាស៊ីន។ សព្វថ្ងៃនេះក្រុមហ៊ុនផលិតរថយន្តអភិវឌ្ឍម៉ាស៊ីនដែលមានទំហំតូចដំណើរការល្បឿនយឺត, និងនៅតែផ្តល់ថាមពលខ្លាំងដដែល ជាហេតុនាំឲ្យមានការកើតនូវបាតុភូត LSPI នេះ។